ជំនួយក្នុងគ្រាមានព្យុះស៊ីក្លូនហ្គាព្រីល និង ទឹកជំនន់នៅក្រុងអូកឡែនដ៍ Cyclone Gabrielle and Auckland flooding support

សូមស្វែងរកព័ត៌មានស្តីពីជំនួយដែលមានសម្រាប់ជនរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ អាកាសធាតុកាចសាហាវថ្មីៗនេះ។

សូមមើលព័ត៌មានថ្មីៗប្រចាំមូលដ្ឋានពីក្រុមគ្រប់គ្រងគ្រោះអាសន្នរបស់ទីភ្នាក់ងារការពារ ប្រជាពលរដ្ឋ (Civil Defence Emergency Management Group) របស់អ្នក

សូមស្វែងរកដំណឹងថ្មីៗចុងក្រោយពីការផ្សាយព័ត៌មានរបស់អង្គភាពជួយសង្គ្រោះក្នុងគ្រាមានព្យុះស៊ីក្លូន (Cyclone Recovery Unit)

 

ការគាំទ្រផ្នែកហិរញ្ញវត្ថុ

មូលនិធិមួយចំនួនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ និងព្យុះស៊ីក្លូន ហ្គាព្រីល ក៏ប៉ុន្តែមូលនិធិជាច្រើនអាចបានបិទទ្វារនៅបច្ចុប្បន្ននេះ។ អ្នកអាចស្វែងរក ព័ត៌មានអំពីមូលនិធិមួយចំនួនដែលកំពុងដំណើរការដូចមានរៀបរាប់ខាងក្រោមនេះ។

អ្នកអាចស្វែងរកព័ត៌មានស្តីពីមូលនិធិថ្នាក់ជាតិ មូលដ្ឋាន ឬក៏តំបន់នានាឯទៀត នៅតាមវ៉ិបសាយថ៍របស់ទីភ្នាក់ងារទាំងនោះ។

ការិយាល័យការងារ និងប្រាក់ចំណូល (Work and Income)

ការិយាល័យការងារ និងប្រាក់ចំណូលអាចមានលទ្ធភាពជួយគាំទ្រផ្នែកលំនៅដ្ឋាន ឬក៏ថ្លៃចំណាយដែលមិនបានរំពឹងទុក និងបន្ទាន់។

សូមស្វែងយល់ពីវិធីដែលការិយាល័យការងារ និងប្រាក់ចំណូលអាចជួយអ្នកបាន

ក្រសួងឧស្សាហកម្មវត្ថុធាតុដើម

ជំនួយមានសម្រាប់កសិករ អ្នកដាំដុះ ម្ចាស់ដីម៉ៅរី (whenua Māori) និង សហគមន៍ ជនបទនានាតាមរយៈក្រសួងឧស្សាហកម្មវត្ថុធាតុដើម (MPI)។ ជំនួយទាំងនេះ រាប់បញ្ចូលថវិកាដើម្បីគាំទ្រសុខុមាលភាព សុខភាព និងសុវត្ថិភាព របស់មនុស្ស សុខុមាលភាពសត្វ ហើយនិងការប្រឹងប្រែងជួយសង្គ្រោះបន្ទាន់។

សូមមើលការគាំទ្ររបស់ MPI សម្រាប់ជួយសង្គ្រោះក្នុងគ្រាមានព្យុះស៊ីក្លូនហ្គាព្រីល

 

ការគាំទ្រវិស័យអាជីវកម្ម

អាជីវកម្មនានាដែលរងផលប៉ះពាល់អាចទទួលបានជំនួយពន្ធដារដោយរាប់បញ្ចូលទាំងការរៀបចំការបង់ប្រាក់តាមជម្រើស និងការលុបចោលការផាកពិន័យ និងការប្រាក់។

សូមស្វែងយល់បន្ថែម

 

ជំនួយផ្នែកលំនៅដ្ឋាន

សេវាកម្មផ្តល់លំនៅដ្ឋានបណ្តោះអាសន្ន (TAS)

TAS អាចមានលទ្ធភាពជួយ បើសិនអ្នកមិនអាចបន្តស្នាក់នៅក្នុងផ្ទះរបស់អ្នក ដោយសារ មានព្យុះស៊ីក្លូនហ្គាព្រីល និងទឹកជំនន់នៅក្រុងអូកឡែនដ៍។ TAS ត្រូវបានដាក់ឱ្យធ្វើ ប្រតិបត្តិការនៅក្នុងតំបន់ខាងក្រោមនេះ៖

  • Northland (ណតលែនដ៍)
  • Gisborne (ហ្គីសប៊ូន)
  • Bay of Plenty (បេអូហ្វផ្លិនធី)
  • Hawke’s Bay (ហកស៍បេ)
  • Waikato (វ៉ាយកាតូ)
  • Tararua District (តារារួអា ឌីស្ត្រីកថ៍)

បើសិនអ្នកបានរងផលប៉ះពាល់ដោយព្រឹត្តិការណ៍អាកាសធាតុ និងត្រូវការលំនៅដ្ឋាន បណ្តោះអាសន្ន អ្នកអាចចុះឈ្មោះជាមួយ TAS បាន។ អ្នកសម្របសម្រួលខាងលំនៅដ្ឋាន បណ្តោះអាសន្ននឹងទាក់ទងអ្នក។

សូមស្វែងយល់បន្ថែមអំពី TAS

សូមចុះឈ្មោះដើម្បីប្រើប្រាស់ TAS

 

ការគាំទ្រសុខុមាលភាព និងសុខភាពផ្លូវចិត្ត

មិនមានបញ្ហាទេ ក្នុងការទាក់ទងសុំជំនួយ – សូមកុំរារែក បើសិនអ្នកមានក្តីបារម្ភអំពី អ្នកផ្សេង ឬក៏អំពីខ្លួនអ្នក។

សម្រាប់ជំនួយក្នុងពេលមានអាការៈថប់អារម្មណ៍ ឬក៏សុខុមាលភាពផ្លូវចិត្ត សូមហៅទូរស័ព្ទ ឬក៏ផ្ញើរសារ Need to Talk? ទៅលេខ 1737 ដើម្បីនិយាយជាមួយអ្នកប្រឹក្សាយោបល់ដែលទទួល ការបណ្តុះបណ្តាលត្រឹមត្រូវ ដោយមិនគិតថ្លៃ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ មានអ្នកបកប្រែផ្ទាល់មាត់សម្រាប់អ្នក។

ចំពោះយោបល់ស្តីពីសុខភាពទូទៅ សូមហៅទូរស័ព្ទទៅ Healthline តាមលេខ 0800 611 116

មូលនិធិសុខភាពផ្លូវចិត្ត (The Mental Health Foundation) ក៏បានប្រមូលផ្តុំព័ត៌មានស្តីពី សេវាកម្មគាំទ្រផ្សេងៗដែលអាចជួយប្រជាជនដែលត្រូវការការគាំទ្រ។

សូមស្វែងរកសេវាកម្មគាំទ្រសុខុមាលភាព និងសុខភាពផ្លូវចិត្ត

 

អ្នកផ្តល់សេវាកម្មគាំទ្រសហគមន៍

អ្នកផ្តល់សេវាកម្មដល់ជនជាតិភាគតិច

សូមស្វែងរកបញ្ជីឈ្មោះអង្គភាពផ្តល់សេវាកម្មដល់ជនជាតិភាគតិចដែលធ្វើការដើម្បីគាំទ្រ សហគមន៍ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្រុងអូកឡែនដ៍ និងព្យុះស៊ីក្លូន ហ្គាព្រីល។ អ្នកអាចទាក់ទងពួកគេ បើសិនអ្នកត្រូវការការគាំទ្រ។

សូមស្វែងរកអ្នកផ្តល់សេវាកម្មដល់ជនជាតិភាគតិចនៅក្នុងតំបន់ដែលរងផលប៉ះពាល់នានា

សេវាកម្មភ្ជាប់ទំនាក់ទំនងសហគមន៍ (Community Connectors)

Community Connectors ត្រូវបានជួលដោយអង្គការមិនមែនរដ្ឋាភិបាល និងជាសេវាកម្មដែល គួរឲ្យទុកចិត្តមួយក្នុងការជួយប្រជាជនឱ្យយល់ពីប្រភេទជាច្រើននៃជម្រើសការគាំទ្រដែល មានតាមរយៈទីភ្នាក់ងាររដ្ឋាភិបាល ឬក៏អ្នកផ្តល់សេវាកម្មផ្សេងទៀត។ Community Connectors អាចជួយប្រជាជនភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្ម និងការគាំទ្រនានាដែល ពួកគេត្រូវការ។

សូមស្វែងរក Community Connector នៅក្នុងតំបន់របស់អ្នក

 

ការគាំទ្រផ្នែកភាសា

ការស្វែងរកអ្នកបកប្រែផ្ទាល់មាត់

បើសិនអ្នកហៅទូរស័ព្ទទៅកាន់ស្ថាប័នរដ្ឋាភិបាល ហើយអ្នកត្រូវការជំនួយផ្នែកភាសា សូមសុំ អ្នកបកប្រែផ្ទាល់មាត់។ វាជាទំនួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋាភិបាលក្នុងការធានាថាប្រជា ពលរដ្ឋអាចប្រើសេវាកម្មរនានារបស់ខ្លួនបាន។ ទំនួលខុសត្រូវនេះរាប់បញ្ចូលទាំងការធ្វើឲ្យ មានអ្នកបកប្រែផ្ទាល់មាត់ប្រកបដោយជំនាញវិជ្ជាជីវៈសម្រាប់សាធារណៈជនដោយ មិនគិតថ្លៃ។

សូមស្វែងយល់បន្ថែម

Last modified: