ការផ្តល់មូលនិធិ Funding

ECDF (មូលនិធិអភិវឌ្ឍន៍សហគមន៍ជនជាតិ) មានមូលនិធិចំនួន 4,2 លានដុល្លារក្នុងមួយឆ្នាំ សម្រាប់គម្រោងសហគមន៍នានា។ គម្រោងទាំងនេះគួរតែស្របទៅតាមអាទិភាពយុទ្ធសាស្ត្រ របស់ក្រសួងដើម្បីគាំទ្រសហគមន៍ជនជាតិ ដើម្បីបង្កើនជំនាញរបស់ពួកគេ អបអរសាទរ វប្បធម៌ និងចូលរួមក្នុងសង្គម។

មូលនិធិអភិវឌ្ឍន៍សហគមន៍ជនជាតិ

តើអ្នកណាអាចដាក់ពាក្យសុំបាន?

ក្រុមជនជាតិណាក៏អាចដាក់ពាក្យសុំបានដែរ បើសិនគម្រោងរបស់អ្នកគាំទ្រសហគមន៍ ជនជាតិនៅប្រទេសណូវែលហ្សេឡង់ដ៏។

អ្នកអាចដាក់ពាក្យសុំបានគ្រប់ពេល (គ្មានកាលបរិច្ឆេទបិទទេ)។ យើងមានគោលដៅឆ្លើយ តបដល់អ្នកក្នុងរយៈពេល 12 សប្តាហ៍។ សូមដាក់ពាក្យឱ្យបានមុនព្រឹត្តិការណ៍ ឬគម្រោងរបស់ អ្នកចាប់ផ្តើម។

តើអ្នកអាចដាក់ពាក្យសុំមូលនិធិចំនួនប៉ុន្មាន

ក្រុមជនជាតិដែលមានស្ថានភាពស្របច្បាប់ (រួមមានអង្គការសប្បុរស និងសមាគមដែល បានចុះបញ្ជីបង្កើតសាជីវកម្ម) អាចស្នើសុំថវិកាលើសពី 10.000 ដុល្លារ។

ក្រុមជនជាតិដែលមិនបានចុះបញ្ជីស្របច្បាប់អាចស្នើសុំជំនួយក្រោម 10.000 ដុល្លារ។

សូមស្វែងយល់បន្ថែមពីលក្ខខណ្ឌនានា

សូមមើលវីដេអូនេះស្តីពីរបៀបដាក់ពាក្យសុំមូលនិធិ។

 

ការដាក់ពាក្យសុំមូលនិធិ

គម្រោងរបស់អ្នកត្រូវតែគាំទ្រគោលបំណង និងអាទិភាពមួយក្នុងចំណោមអាទិភាព ទាំងបួននៃមូលនិធិ។ អាទិភាពរបស់គម្រោងគឺដូចគ្នាទៅនឹងអាទិភាពរបស់ក្រសួង

អ្នកនឹងត្រូវបំពេញទម្រង់ពាក្យសុំ។ ទម្រង់នេះត្រូវដាក់ជាភាសាអង់គ្លេស។

សូមដាក់ពាក្យសុំឥឡូវនេះ

សូមស្វែងយល់បន្ថែមអំពី ECDF (មូលនិធិអភិវឌ្ឍន៍សហគមន៍ជនជាតិ)

Last modified: